គណៈឱសថការីកម្ពុជា
ទូរស័ព្ទ: ០២៣ ៦៣៨ ៧៥៣៥
ទូរស័ព្ទ: ០៨១ ២៦៤ ៦៥៦
ទូរស័ព្ទ: ០៨៦ ៧៦០ ៤៦៥

របៀបដាក់ពាក្យសុំ


ដំណើរការនៃការដាក់ពាក្យសុំចុះឈ្មោះក្នុងបញ្ជីគណៈឱសថការីកម្ពុជា មានដូចខាងក្រោម៖
     ១.បំពេញពាក្យសុំចុះឈ្មោះ និងប្រវត្តិរូបសង្ខេប តាមប្រព័ន្ធអេឡិចត្រូនិច សូមចុចទីនេះ - ទាញយកឯកសារ PDF
     ២. ផ្ញើរពាក្យសុំចុះឈ្មោះ និងប្រវត្តិរូបសង្ខេប ដែលបានបំពេញរួចហើយ ភ្ជាប់ជាមួយឯកសារយោង មកកាន់ការិយាល័យ ក្រុមប្រឹក្សាគណៈឱសថការីរាជធានី ខេត្តដែលខ្លួនប្រកបវិជ្ជាជីវៈ។


ការបង់ប្រាក់


យោងតាមមាត្រា ៣៦ នៃព្រះរាជក្រិត្យស្តីពីការបង្កើតគណៈឱសថការីកម្ពុជា និងបទបញ្ជាផ្ទៃក្នុង របស់គណៈឱសថការីកម្ពុជា (មានចែងក្នុងជំពូកទី១២ ប្រការ ៤៥ និង៤៦ ) ឱសថការី ឬឱសថការីមធ្យម នៅពេលសុំចុះឈ្មោះក្នុងបញ្ជីគណៈឱសថការី កម្ពុជាត្រូវបង់ប្រាក់ជូនក្រុម ប្រឹក្សាគណៈឱសថការីរាជធានី-ខេត្តដែលខ្លួនប្រកបវិជ្ជាជីវៈ៖

  • ចុះឈ្មោះជាសមាជិកគណៈឱសថការីកម្ពុជា៖ ១០០ ០០០ រៀល (មួយរយពាន់រៀល) សម្រាប់ឱសថការីឧត្តម
  • ចុះឈ្មោះជាសមាជិកគណៈឱសថការីកម្ពុជា៖ ៦០ ០០០រៀល (ហុកសិបពាន់រៀល) សម្រាប់ឱសថការីមធ្យម
សមាជិកម្នាក់ៗមានកាតព្វកិច្ចបង់ប្រាក់ភាគទាន ជូនក្រុមប្រឹក្សាគណៈឱសថការីរាជធានី-ខេត្ត រៀងរាល់ខែ៖
  • ២០ ០០០រៀល (ម្ភៃពាន់រៀល) ចំពោះឱសថការី
  • ១៦ ០០០រៀល (ដប់ប្រាំមួយពាន់រៀល) ចំពោះឱសថការីមធ្យម

ឯក​សារ​យោង​ចាំបាច់


  • សញ្ញាបត្រឱសថការីចេញដោយក្រសួងសុខាភិបាល
  • ឬ សញ្ញាបត្រឱសថការីចេញដោយក្រសួងអប់រំ យុវជន និងកីឡា
  • ឬ សញ្ញាបត្រចេញដោយគ្រឹះស្ថានឧត្តមសិក្សា ដែលទទួលស្គាល់ដោយគណៈកម្មាធិការទទួលស្គាល់គុណភាព អប់រំនៅកម្ពុជា